Wednesday, October 8, 2014

"ប្រវត្តិសាស្រ្តទឹកដីខ្មែរកម្ពុជាក្រោម"

           ប្រវត្តិសាស្រ្ត
                             ទឹកដីខ្មែរកម្ពុជាក្រោម
ឧកញ៉ា សឺន គុយ

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន។​​  ​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ ព្រះរាជាណាចក្រ​កម្ពុជាមាន​វិសាលភាព​ធំធេង​ណាស់​,អ្នកប្រវត្តិ សាស្ត្រសន្មតិ​ហៅថាចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ ដែលមាន​ឥទ្ធិពលនិង​ឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង ​ប្រទេស​ចម្ប៉ា (Champa)  ប្រទេស​មន​,​ប្រទេស​ជ្វា។​ល​។​
១.ប្រវត្តិ
ការ​ដែល​មាន​ឈ្មោះថា ​កម្ពុជា​លិច​ទឹក ​ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​កម្ពុជា​កណ្ដាល​នេះ​ទេ​​ដែល​ជា​ដែនដី​ គោក។ ចំណែក​ដែនដី​ប៉ែក​ខាងកើត (កម្ពុជា​ក្រោម​សព្វថ្ងៃមានផ្ទៃក្រឡាទំហំ ៦៧.៧០០​គីឡូ​ម៉ែត្រ​ក្រឡាដោយ​រាប់​ទាំង​កោះ​ត្រល់ និង​កោះ​ត្រឡាច) នៅ​ជា​ប្រជុំ​កោះ​នៅឡើយ​។
     នៅ​ទី​​នោះ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែររស់នៅ​ទេ​ (​ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​មាន​របរ​នេសាទ​ត្រី​ជាប្រ ​មុខ​) ​ម្ល៉ោះហើយ ​ព្រះមហាក្សត្រ​ខ្មែរ ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ ត្រួតពិនិត្យ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ​។​​​ មហា​អាណាចក្រខ្មែរ​នា​សម័យ​នោះ​មាន​ព្រំប្រទល់​ដែន​ខាងជើង​ទល់​នឹង ​ប្រទេស​ចម្ប៉ា ​(​ចាម​)​ ដែល​សព្វថ្ងៃ​នៅ​ត្រង់​ ខេ​ត្រ​ប៊ិញ​ធ្វឹ​ន Binh​Thuan ខាងកើត​ទល់​សមុទ្រ​ចិនខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​សមុទ្រ​សៀម​។​ លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក​(​ដោយ​ដីល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​)​។ ​ពេល​នោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ថែមទាំង​ មាន​កំពង់ផែ​មួយ​យ៉ាង​ធំ​ទៀតផងគឺ ​កំពង់ផែ​ព្រៃនគរ (Saigon​​ Ho Chi Minh) សព្វថ្ងៃនេះ។
នៅ​ឆ្នាំ​១៨៥៩ អាណានិគម​បារាំងសែស បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្ប៉ាដែល​ពេលនោះ​​ស្ថិតនៅក្រោម​អំណាច​យួន។ ក្រោយមក​នៅ​ឆ្នាំ​១៨៦២ រដ្ឋការ​អាណានិគម​បារាំងសែស បាន​ឃុបឃិត​លួច​ធ្វើ​សន្ធិសញ្ញា​បារាំង-យួន​មួយ​ ដោយ​សម្ងាត់ (​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី មិន​បាន​ដឹង​សោះ) ​ប្រគល់​ខេត្ត​ទាំង​៣​នោះ​អោយ​​ស្ដេច​យួនអាណ្ណាម ​កាន់កាប់​តទៅ​ដោយ​ស្ថិតនៅជា​ប្រទេស​ក្រោម​អាណាព្យាបាល​បារាំង​។​ប៉ុន្តែ បារាំងសែស ដាក់​ឈ្មោះ​ភូមិភាគ​នេះ​ហៅថា (La Cochinchine) ​កូស័ងស៊ីន ។​
ក.ស្ដេច​ជ័យ​ជេដ្ឋា​ទី២
តាម​ប្រវត្តិសាស្ត្រ​ឲ្យដឹងថា ដើមឡើយ យួន​មិនទាន់​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយទេ។​ ​លុះ​ដល់​ស្ដេច​ជ័យ​ជេដ្ឋា​ទី​២ យក​បុត្រី​ស្ដេច​យួន​ឈ្មោះ ង៉ុក វ៉ាង​ (យួនៈNguyễn Phúc Ngọc Vạn) ធ្វើ​ជា​មហេសី​មក ជាតិ​យួន​ក៏​ចាប់​​ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​គ្នា​រហូត​មក។ នៅ​ឆ្នាំ១៦២៣, ស្ដេច​យួន​បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ក្រាបបង្គំ​សុំ​ស្ដេច​ខ្មែរ ឲ្យអនុញ្ញាតឈ​ប់យក​ពន្ធអាករ​នានា​ក្នុង​ភូមិភាគ​ក្រុងព្រៃ​​នគរ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យជេដ្ឋា​ទី​២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន។ តាំងពី​ពេលនោះ​មក យួន​ចាប់ផ្ដើម​វាយលុក​យក​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ​​រហូត​ទាល់តែ​ ទឹកដី​កូស័ងស៊ីន ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ទើស​សព្វថ្ងៃនេះ។
ម្យ៉ាងទៀត តាម​ប្រវត្តិសាស្ត្រ ជាតិ​យួន​នេះ​មាន​មធ្យោបាយ ដ៏​ប្រសិទ្ធភាព​មួយ​ដែល​គេ​តែង​បាន​​ទទួល​ជោគជ័យ​តាំងពី​អតីតកាល​មក​គឺ រឿងស្រី​យួន នេះឯងមើលចុះ​ប្រទេស​ចម្បាដែល​ត្រូវ​រលាយបាត់​​ពី​ផែនទី​ពិភពលោក ក៏​ព្រោះតែ​ស្ដេច​ចាម​យកប្រពន្ធ​យួន​ដែរ។ រឿង​ទាំងនេះ​ជា​ការពិត​ជាក់ស្ដែង ដែល​គេ​មិន​​អាច​ប្រកែក​បាន​ឡើយ។
នៅក្នុង​រាជ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ស​ភាពវឹកវរ និង​ក្នុង​ឥទ្ធិពល​ជាតិ​​យួនកាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។ ពី​ឆ្នាំ​១៦២០ ដល់​ឆ្នាំ១៦២៤, ស្ដេច​អង្គ​នេះ បាន​កែប្រែ​ច្បាប់ទម្លាប់​នានាក្នុង​ព្រះ​​រាជាណាចក្រ​កម្ពុជា​ទាំងមូល រួច​ក៏​បាន​តាំង​ទីក្រុង​នៅ​ឧត្ដុង្គ។​
ក.១.វិបត្តិ​រាជ​បល្ល័ង្គ
ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​សុគត​ក្នុង​ចន្លោះ​ឆ្នាំ១៦២២ និង១៦២៧។ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២មានកូន​៣​នាក់គឺ​៖
នៅពេល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ យាង​ចូល​សុវណ្ណ​គ​ត ព្រះ​ឧទ័យ ជា​ឧបរាជ ​(​បង​ព្រះ​ជ័យ​ជេដ្ឋា​ទី​២) បាន​ដណ្ដើម​រាជ្យ​អំពី​កូន​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី២ (​ការដណ្ដើម​រាជ្យ​រវាង ​ក្មួយ​នឹង​មា​បាន​ផ្ទុះ​ជា​សង្គ្រាម​ក្នុង​​ស្រុក​ក្លាយទៅជា​សោ​កនា​ដ្យ​ កម្ម ដ៏​សោកសៅ​មួយ​នៅក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ​តរៀងមក)​។​
ចៅ​ពញាតូ បាន​គ្រងរាជ្យ​នៅ​ឆ្នាំ១៦២៥ ហើយ​ទ្រង់​សុវណ្ណ​គ​ត​ទៅ​វិញ នៅ​ឆ្នាំ​១៦៣១ ។ ​ក្សត្រា​នេះ​ត្រូវបាន​ជ័យជេដ្ឋា​ទី២ ជា​បិតា​អប់រំ​យ៉ាង​ហ្មត់ចត់​។ ចៅ​ពញាតូមាន​គូ​ដណ្ដឹង​ម្នាក់​គឺ​ព្រះ​នាង​ អង្គ​វត្តី​។ ​​ប៉ុន្តែនៅពេលដែល ចៅ​ពញាតូ ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ព្រះ​ឧទ័យ ជា​មា បាន​រៀប​អភិសេកព្រះ​នាង ​អង្គ​វត្តី។ ​​ក្រោយមក​,​ចៅ​ពញាតូ​ចាក​ព្រះ​ភ្នួស​, លប​ទាក់ទង​ព្រះ​នាង​អង្គ​វត្តីគេច​ភៀសខ្លួន​ចេញពី​វាំង។ ប៉ុន្តែ ព្រះ​ឧទ័យ​​ចាប់​បាន​ទ្រង់​ក៏​ធ្វើ​គត់​ក្សត្រ​ទាំងពីរ​អង្គ​នោះ​ទៅ។ នៅ​ឆ្នាំ១៦៤០ ព្រះ​ឧទ័យ បាន​លើក​រាជ្យ​ឲ្យទៅ​កូន​​របស់​ខ្លួន​គឺ អង្គន​ន់​។ ពីរ​ឆ្នាំ​ក្រោយមក​ចៅពញា​ចន្ទ ​(​កូន​ទី​៣ របស់​ជ័យជេដ្ឋា​ទី២) បាន​ក្រោក​ឡើង​ប្រឆាំង​រួច​ក៏​​បាន​ធ្វើ​គត់ ព្រះ​ឧទ័យ និង​អង្គន​ន់។​
ឃាតកម្ម​ខាងលើនេះ បាន​ធ្វើឲ្យ​សង្គ្រាម​ក្នុងស្រុក​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​រហូតទល់​នឹង​រាជ្យ​ជ័យ​ជេដ្ឋា​ទី​៤​។​
ចៅពញា​ចន្ទ​ទ្រង់​ព្រះនាម ព្រះ​រាមណ៍​ចុល​សៈ ​មាន​អគ្គមហេសី​ជា​ជាតិ​ជ្វា។ ​​ចំណែក​ព្រះ​បទុម​រាជា​វិញ ​(​កូន​របស់​ព្រះ​ឧទ័យ​)​កាលបើ​ឃើញ ចៅពញា​ចន្ទ​ធ្វើ​គត់​បិតា និង​ព្រះរាម​​របស់​ខ្លួន​ដូច្នេះ ក៏​តាំង​បង្ក​ទ័ព ក្រោក​ប្រឆាំង​ពញា​ចន្ទ​ភ្លាម​ដែរ។ ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ ក៏​ភៀសខ្លួន​ទៅ​ពឹង​​មហេសី​ជ័យជេដ្ឋា​ទី​២ ដែល​ជា​ជាតិ​យួន​ឲ្យជួយ​ច្បាំង។ ក្ស​ត្រីជាតិ​យួន​នេះ​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​នាំ​ទ័ព​(​ជនជាតិ​យួន​)​ដែល​ទើបតែ​រំដោះ​រួច​ពី​នឹម​ពួក​តុងកឹង។ ពេលនោះ ចៅពញា​ចន្ទ​ត្រូវ​យួន​ចាប់​ឃុំ​ក្នុង​ទ្រុង​ដែក​​រួច​បន្ទាប់​មក​ទ្រង់​ សុវណ្ណ​គត់។ ព្រះ​បទុម​រាជា​ឈ្នះ​សង្គ្រាម ​(​ដោយសារ​យួន​ជួយ​)ក៏​ឡើង​សោយរាជ្យ​ហើយ​​ ទ្រង់​សុវណ្ណ​គត់នៅ​ឆ្នាំ​១៦៧២។ ព្រះអង្គ​ជី ជា​បុត្រ​ច្បងឡើង​ស្នងរាជ្យ​សម្បត្តិ។ ប៉ុន្តែ ក្រោយ​មក​ព្រះអង្គ​ជី​​ត្រូវ​យួន​ធ្វើ​គត់​ដើម្បី​លើក​អង្គន​ន់ ជា​ឧបរាជ។​
ពេល​ព្រះអង្គជី​សុគត់ ប្អូន​របស់​ក្សត្រ​អង្គ​នេះ​ឡើង​គ្រងរាជ្យ ទ្រង់​សន្មតិ​នាម​ហៅថា ព្រះបាទ​ជ័យ​​ជេដ្ឋា​ទី៤ ។​
កម្ពុជា​ក្រោម ​មិនមែន​វៀតណាម​ខាងត្បូង​ទេ​។​ប្រទេស​ដែល​ហៅ​ថា​វៀតណាម​ ខាងត្បូង​​គឺជា​ដែនដី​រាប់​ចាប់តាំងពី​ខ្សែស្រប​ទី​១៧ ​ឆ្ពោះ​ទៅ​ប៉ែក​ខាងជើង។ ចំណែក​ប្រទេស​កម្ពុជា​​ក្រោម ឬ​កូសាំងស៊ីនគឺជា​ដែនដី​ស្ថិត​នៅ​ភាគខាងត្បូង​ ប្រទេស​វៀតណាម​​ខាងត្បូង​ចុះ​មក​ទល់​និង​សមុទ្រ​ចិន និង​ឈូង​សមុទ្រ​សៀម។​ នៅក្នុង​សតវត្ស​ន៍​ទី១៦, ១៧, ១៨ សាកលលោក​មិនទាន់​ស្គាល់​ឈ្មោះ​កូសាំងស៊ីន​ទេ គេ​ស្គាល់​​ឈ្មោះ​មួយ​ទៀត​សម្រាប់​ភូមិភាគ​នេះ​គឺ​ប្រទេស​កម្ពុជា​។​ ជនជាតិ​យួន​បាន​ចូល​មក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ពី​ឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់​បាន​កាន់កាប់​ទឹកដី​​របស់​ខ្មែរ​នេះ​ផ្ទាល់​នៅឡើយ ព្រោះ​ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ទឹក​ដីក៏​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ ទល់នឹង​ជនជាតិ​​យួន​ជានិច្ច​។​ ជនជាតិ​យួន ​បាន​ល្បង​ដណ្ដើម​យក​ទឹកដី​កម្ពុជា​ក្រោមចាប់តាំងពី​ឆ្នាំ១៦៣០ មកទល់នឹង១៨៥៩ (​ក្នុង​រយៈពេល​អាណានិគមនិយម​បារាំសែស ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម​ពេញបន្ទុក​)។​
នៅ​ចំពោះមុខ​ការតស៊ូ​ដ៏​ខ្លាំងក្លា ​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រោម ស្ដេច​យួនក៏​បាន​ចុះ​សន្ធិ្ធ សញ្ញា​មួយ​ជា​មួយអា​​ណា​និគម​បារាំង នា​ថ្ងៃ​ទី​១៥ មីនា ១៨៧៤ ដោយ​ស្ដេច​យួន​បានប្រកាសថាយួន​គ្មាន​សិទ្ធិ​លើ​ទឹកដី​​កម្ពុជា​ក្រោម​ឡើយ។
២.ការ​បែង​ចែក​កម្ពុជា​ក្រោម
ក.កម្ពុជា​ក្រោម​ប៉ែក​ខាងកើត
ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សៃ​ហ្គ​ន។ ផែនដី​នេះ ​កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ស្រុកដូ​ណៃ។​ ភូមិភាគ ដូ​នណៃ​នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​.​ស ១៦២៣។ ​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទិ៍​ ខេត្តកោះ​គង ​(Go Cong យួន​ហៅ​ហ្ក​កុង​),​ទួល​តា​មោក​(Thu dau Mot យួន​ហៅ​ធូ​យ៉ូវ​ម៉ូត​),​ព្រះ​សួគ៌ា​(Ba Ria យួន​ហៅ​បារៀ​),​ចង្វារ​ត្រពាំង ​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​), ​អូ​កាប់ ​(Vung Tau យួន​ហៅ​វុងតា​វ​)។​ ​ វត្ត​ឃ្លាំង ក្នុង​ខេត្ត​ឃ្លាំង ​ដែលជនជាតិយួន​ហៅ​ថា ​ខេត្ត​សុកត្រាំង​។
ខ.កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​
ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​ គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​,​ សព្វ​ថ្ងៃ​គេ​ចូលចិត្ត​ហៅថា ដែនដី​សណ្ដរ​ទន្លេមេគង្គ។ ​​ភូមិភាគ​នេះ ​មាន​បណ្ដារាស្ត្រ​ខ្មែរ​រស់នៅ​យ៉ាង​កុះករ​,​ សម្បូរណ៍​ដោយ​ព្រែក​, ​ទន្លេ, ​អូ, ជ្រលង, ​បឹងបួរ។ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​តែ​៣​ខែត្រ​ធំៗ គឺ​៖
  1. ខេត្តឡុង​ហូ​ (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ​យួន​ចែកចេញជា​ខែ​ត្រវិញ​ឡុង​ សា​ដែក​, និងត្រា​វិញ​)។
  2. ខេត្ត​មាត់ជ្រូក ​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខែ​ត្រចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)។
  3. ​ខេត្ត​ពាម (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​ រ៉ា​ច​យ៉ា និង​បាក់​លីវ​) ។​
សូមបញ្ជាក់​ថា ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង គឺកោះ​ត្រឡាច ​(Con Son យួន​ហៅ ​កូន​សឺ​ន​) និងកោះ​​ត្រល់ ​(Phu Quoc ​យួន​ហៅ​ ហ្វូ​កួ​ក​) ។​ ​
៣.អាណាខេត្ត​នៅ​កម្ពុជា​ក្រោម
នៅ​កម្ពុជា​ក្រោម​ទាំងមូល កាលពី​សម័យមុន ចែកចេញ​ជា​អាណាខេត្ត​ធំៗ​៤​គឺ​៖
  1. អាណាខេត្ត​ដូន​ណៃ
  2. អាណា​ខេត្តលង់​ហោរ
  3. អាណា​ខេត្តមាត់​ជ្រូក
  4. អាណា​ខេត្តពាម
ក្រោយមក​អាណាខេត្ត​ទាំងនោះ​ត្រូវបាន​បែងចែក​ជា​ខេត្ត​​តូចៗ​ចំនួន ២១​ខេត្ត ដែល​នៅ​ប្រើ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។​ ឈ្មោះ​ខេត្ត​ទាំង​២១​នោះគឺៈ​
៧-​ពាម
១២-​ព្រៃនគរ
១៧-​កោះគង


No comments:

Post a Comment