"សាឡុត ស ហៅប៉ុល ពត"
សាឡុត ស ហៅ ប៉ុល ពត |
សូមចុចទីនេះដើម្បីស្ដាប់ជាសម្លេង click Here!
សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះប៉ុល ពត ជាអ្នកបដិវត្តកម្ពុជាចិនដែលជាអ្នកដឹកនាំនៅក្នុងរបប ខ្មែរក្រហមពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ក្នុងឆ្នាំ១៩៩៨។ ដល់ឆ្នាំ១៩៧៩គាត់បំរើការជានាយករដ្ឋ មដដដន្ត្រីនៃលិទ្ធិប្រជាធិបតេយ្យកម្ពុជា។ ប៉ុល ពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។អំឡុងពេលដែលគាត់កាន់ អំណាចគាត់បានអោយមាន ការកែប្រែថ្មីនៃការធ្វើស្រែចំការ,បង្ខំអោយអ្នកទីក្រុង ទៅស្នាក់នៅនិងតាំងទីលំ នៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយនិងបានបង្ខំ អោយធ្វើការធ្ងន់ៗ, ឆ្ពោះទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។
ជីវិតដំបូងរបស់គាត់
ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និង
អគ្គិសនីនៅទីក្រុងប៉ារីស មានតួនាទី
ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២ និងជានាយក រដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យពីខែមេសា
ឆ្នាំ១៩៧៦ ដល់ ១៩៧៩ ។បើទោះបីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការងារ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ
ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺ ប៉ុល
ពតជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨
នៅក្នុងផ្ទះរបស់គាត់លើខ្នងភ្នំដងរែក។
សាឡុត ស បានកើតនៅថ្ងៃទី១៩ ខែ ឧសភា
ឆ្នាំ១៩២៥ គាត់ជាកូនទី៨ក្នុងចំណោមបងប្អូន៩នាក់,ហើយគាត់ជាកូនប្រុសទី២ ក្នុងចំនោមបងប្អូនប្រុស ៣នាក់ជាគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងភូមិ។នៅក្នុងភូមិតូចមួយ មានឈ្មោះថា
ព្រែកស្បូវ ខេត្តកំពង់ធំនៅក្នុង ពេល ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់បារាំង។នៅក្នុងឆ្នាំ១៩៣៥គាត់បានចេញពី ព្រែកស្បូវ
ទៅរៀននៅ Ecole Miche
,ជាសាលាកាតូលិកនៅភ្នំពេញ។រឿន ជាបងស្រីរបស់គាត់គឺជាស្នំឯករបស់សម្ដេច ស៊ីសុវត្ថិមុន្នីវង្សគាត់តែងតែទៅលេងវាំងជាញឹកញយ។
ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានអោយចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។
ទីក្រុងប៉ារីស
បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ,ភាគខាងជើងភ្នំពេញ, គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។ គាត់បានសិក្សាខាងអេឡិចត្រូនិចវិទ្យុនៅឯ
EFRក្នុងទីក្រុងប៉ារីសពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។ គាត់ក៏បានចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុងZzgreb ក្នុងសហពន្ធសាធារណៈរដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់
វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៥០,កម្មុយនីស្តបារាំង(PCF) បានផ្ដល់ឯករាជ្យទៅអោយបារាំងវិញ។ការប្រឆាំងអាណានិគមនិយមបារាំងរបស់PCF បានធ្វើអោយមានការចាប់អារម្មណ៍ពីយុវជនកម្ពុជារួមបញ្ចូលទាំងសាឡុតផងដែរ។ ក្នុងឆ្នាំ១៩៥០,គាត់បានចូលរួមធ្វើជាអ្នកសំងាត់ក្នុងអង្គការដែលគេស្គាល់ថាជាCercle Marxiste ដែលគ្រប់គ្រងដោយនិសិត្សខ្មែរ(AER)ដែលរៀននៅឆ្នាំជាមួយគ្នា។ អំឡុងពេលពីរបីខែក្រោយមក
សាឡុតក៏បានចូលជា PCFផងដែរ។អ្នកប្រវត្តិសាសPhilip Short បាននិយាយថាសញ្ញាបត្រ័អន់ៗថតចំលងរបស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវន្ត័PCF,ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកំលាំងកាយ។
ការត្រលប់មកវិញ
ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំ,គាត់បានបង្ខំត្រលប់ទៅប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៥៣។គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រលប់ទៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ការងារនៃការវាយតំលៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។ គាត់បានផ្ដាំផ្ញើរទៅខ្មែរវៀត
មិញ ,ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ,ធ្វើដំណើរជាមួយ រដ្ឋ សាមឿន
ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅក្នុងខេត្តកំពុងចាម ,ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។ សាឡុត
ហើយនិងអ្នកដទៃទៀតដែលបានរៀនអំពីគណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព
នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញនិងបង្ខំអោយក្រុមបះបោរចេញ,ក្រុមមួយបានដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់វៀតណាមដើម្បីធ្វើសង្គ្រាមរំដោះកម្ពុជា។ ក្រុមផ្សេងទៀតរួមបញ្ចូលទាំងសាឡុតបានត្រលប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជស្និសិទGeneva ១៩៥៤ ,មានបក្សខាងឆ្វេងនិងបក្សខាងស្ដាំនិយមបានព្យាយាមតស៊ូ ប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ព្រះបាទនរោត្តមសីហនុជាព្រះមហាក្សត្រ័ខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រើប៉ូលីសនិងទាហានដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។ អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥បានដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជាអោយអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ ចលនាកុម្មុយនីស្ត,ខណៈពេលដែលអ្នកមនោគមន៍បានផ្ដាច់ញ៉ាវាយឆ្មក់ក្នុងឳកាសទាំងអស់នេះ,មិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។ បន្ទាប់ពីការវិលត្រលប់ទៅភ្នំពេញវិញ,សាឡុតបានក្លាយជា នាយទាហានរវាងគណបក្សខាងលើ(ប្រជាធិបតេយ្យនិងប្រជាជន)និងគណបក្ស រដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។គាត់បានរៀបការជាមួយ
ខៀវ ផុននារី នៅថ្ងៃទី ១៤ ខែកក្កដា
ឆ្នាំ១៩៥៦។នាងបានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែឥលូវនេះ ជាគ្រូបង្រៀនម្នាក់,ខណៈនោះគាត់បានបង្រៀនអក្សរ បារាំងនិងប្រវត្តិសាស្ត្រចំរ៉ូន
វិជ្ជា,ជាសាលាឯកជនថ្មីមួយ។
ផ្លូវឈានទៅកាន់ការបេះបោរ
ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន
ដើម្បីបង្កើត គណបក្សប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស
នៅក្នុងខែមិថុនា ។ការសែតហើយនិងការបោះពុម្ពផ្សាយពីគណបក្សត្រូវបានបិទ។ ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។ នៅក្នុងខែ កក្កដាឆ្នាំ
១៩៦២,លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន
ហើយសំលាប់បន្ទាប់ពីបានដាក់ ឃុំឃាំង មួយរយៈ។ការចាប់ខ្លួននេះធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាងអ្នកដឹកនាំគណបក្ស។នៅពេលដែល
តូ សាមុទ្រ ត្រូវបានសំលាប់,សាឡុត បានក្លាយជាអ្នកដឹកនាំ ក្នុង គណបក្សយ៉ាងសកម្ម។នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ក្នុងឆ្នាំ១៩៦៣,គាត់បានជ្រើសរើសជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។ នៅខែមីនាឆ្នាំ១៩៦៣
,សាឡុតបានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះរបស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា
ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សំរាប់នរោត្តម
សីហនុ។គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើត នូវការទាក់ទងជាមួយកងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ ,សាឡុតបាន
ពឹងអោយវៀតណាមជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជុំរុំជាមូលដ្ឋាន។គណកម្មាធិការកណ្តាលនៃគណបក្សបានជួបគ្នា
នៅពេលក្រោយមក ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍អោយទាហានមានការតស៊ូ។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ពីគំនិតមួយ”ខ្លួនទីពឹងខ្លួន”នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ក្នុង ជំរុំព្រំដែន,មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភវឌ្ឍន៍បន្តិចៗ។គណបក្ស,បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម,សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការអោយធ្វើការ
ដោយបញ្ចេញអស់នឹងកំលាំងកាយ និងកំលាំងបដិវត្តន៍។នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយ ភាពជាក់លាក់មិនមែនគណកម្មាធិការកណ្ដាល ក្នុងឧត្តមគតិ”ការងារសមូហភាព”។ពួកគាត់ទាំងអស់រស់នៅនិងធំធាត់ ក្នុងសង្គមសក្ដិភូមិស្រុកស្រែចំការ។
បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុក្នុងឆ្នាំ១៩៦៥,របបខ្មែរក្រហមនៅពេលនោះក្រោមការដឹកនាំរបស់សាឡុតក៏បានលូតលាស់យ៉ាងលឿន។ គ្រូហើយនិងសិស្សជាច្រើនត្រូវបានបង្ខំអោយចាកចេញពីទីក្រុង ទៅទីជនបទដើម្បីចូលរួមក្នុងចលនានេះ។
នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុតបានទៅវៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជាប្រឆាំងរដ្ឋាភិបាល។ វៀតណាមខាងត្បូងបានបដិសេធមិនគាំទ្រ
នូវ ការបះបោរនេះ ដោយសារតែការយល់ព្រមបានចរចាររួចម្ដងហើយជាមួយរដ្ឋាភិបាលកម្ពុជា។ សម្ដេចសីហនុបានសន្យាយល់ព្រម
អោយវៀតណាមប្រើបា្រស់ទឹកដី និងកំពុងផែក្នុងសង្គ្រាម
ប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រលប់ទៅប្រទេសកម្ពុជា
ក្នុងឆ្នាំ១៩៦៦ សាឡុតបានរៀបចំការប្រជុំគណៈបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសំរេចចិត្ត បង្កើតវាឡើង។គណៈបក្សបានចូលជាផ្លូវការ
ប៉ុន្តែ ដាក់ឈ្មោះជា គណៈបក្សកុម្មុយនីស្តកម្ពុជា (ស៊ី ភី ឃេ)។ថ្នាក់ទាបនៃច្បាប់មិនត្រូវបានប្រាប់អោយដឹងពីការសំរេចនេះទេ។ វាត្រូវបានសំរេចអោយបង្កើតតំបន់បញ្ជាការហើយនិងរៀបចំតំបន់ ផ្សេងៗសំរាប់ការបះបោរប្រឆាំងនិងរដ្ឋាភិបាល។ នៅដើមឆ្នាំ១៩៦៦ការប្រឆាំងក្នុងជនបទរវាងសក្ដិភូមិនិង
រដ្ឋាភិបាល
ជុំវិញរឿងការចំនាយតំលៃស្រូវ។ខ្មែរក្រហមរបស់សាឡុត ត្រូវបានចាប់ឆ្មក់ដោយការបះបោរនិងគ្មានសមត្ថភាពដើម្បីទាញយក ផលប្រយោជន៍ពិតៗពីពួកគេ។ប៉ុន្តែ ការបដិសេធរបស់រដ្ឋាភិបាលគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពីបញ្ហាចលាចលដែលកើតនៅជនបទ។ វាមិនត្រូវបានបន្តរហូតដល់ដើមឆ្នាំ១៩៦៧
ទេដែលសាឡុត បានសំរេច នូវការបំបះបំបោរជាតិ ,សូម្បីតែ បន្ទាប់ពីវៀតណាមខាងត្បូង
បានបដិសេធ នូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹមត្រវ។ ការបះបោរត្រូវបានកំចាត់នៅថ្ងៃទី១៨
ខែ មករា ឆ្នាំ១៩៦៨ ជាមួយនឹង ការវាយលុក ទៅលើទាហានមូលដ្ឋាន
ខេត្តបាត់ដំបងខាងត្បូង ។
ជីវិត ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
សាឡុត ស ហៅ ប៉ុល ពត
លេខាបក្សកុម្មុយនិស្ត និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ
ក្រោយពីខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ
សាឡុត ស បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី
ក៏ប៉ុន្តែ ប្រើឈ្មោះថា “ប៉ុល ពត”។ ពីដំបូង គេមិនដឹងទេថា ប៉ុល ពត នេះ គឺជាសាឡុត ស។ ដោយសារតែ
ប៉ុល ពត ជាមនុស្សចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំងផងនោះ គេកម្រឃើញមានឯកសារ ដែលសរសេរអំពីប្រវត្តិរបស់គាត់ ក្នុងអំឡុងពេលគាត់កាន់អំណាចណាស់។
នៅថ្ងៃទី១៧
ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ ហើយផ្តួលរំលំជាស្ថាពរនូវរបបសាធារណរដ្ឋខ្មែរ
របស់ លន់ នល់។ រាល់អំណាចទាំងអស់ក៏ធ្លាក់ក្នុងដៃពួកខ្មែរក្រហម
ដែលមាន សាឡុត ស ជាមេដឹកនាំ។
ក៏ប៉ុន្តែ ទោះជាក្រោយពីទទួលបានជោគជ័យហើយក៏ដោយ ក៏ សាឡុត ស នៅតែបន្តលាក់បាំងអត្តសញ្ញាណរបស់ខ្លួនដដែល។
នៅថ្ងៃទី២៣
ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ មួយសប្តាហ៍ក្រោយពីកងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ
ទើប សាឡុត
ស ធ្វើដំណើរចូលមកទីក្រុងភ្នំពេញ។ នៅពេលនោះ ប្រជាជនត្រូវបានគេជម្លៀសចេញពីភ្នំពេញអស់ទៅហើយ។
សាឡុត ស ចូលមកទីក្រុងភ្នំពេញ
ដោយស្ងាត់ស្ងៀម គ្មានពិធីអបអរសាទរអ្វីទាំងអស់។
នៅថ្ងៃទី១៤ មេសា ឆ្នាំ១៩៧៦ ប៉ុល ពត បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យ។ ពីមុនមក មិនដែលមានអ្នកណាឮពីឈ្មោះ ប៉ុល ពត នេះទេ។ សាឡុត ស ធ្លាប់ប្រើឈ្មោះ ប៉ុល កាលពីអំឡុងទសវត្សរ៍ឆ្នាំ៥០ តែឈ្មោះ ពត គេមិនដែលឮទេ។ ពីដំបូង មានមនុស្សតិចតួចបំផុត ដែលដឹងថា ប៉ុល ពត គឺជា សាឡុត ស។ យោងតាមលោក David Chandler មានអតីតនិស្សិតមួយចំនួន ដែលធ្លាប់រៀន នៅប្រទេសបារាំងនាំគ្នាគិតស្មានថា ប៉ុល ពត គឺ រ័ត្ន សាមឿន ដោយសារតែគេមើលឃើញថា កាលពីពេលរៀននៅប៉ារីស គឺ រ័ត្ន សាមឿន ដែលជាអ្នកផ្តើមគំនិតបង្កើត និងចេញមុខចេញមាត់ដឹកនាំក្រុមនិស្សិតកុម្មុយនិស្តព្រមទាំងជាអ្នក បូរបាច់ បញ្ចេញគំនិតទស្សនៈក្នុងការប្រជុំនានា។
ម្យ៉ាងទៀត នៅពេលឡើងកាន់អំណាច ប៉ុល ពត ថែមទាំងបានក្លែងប្រវត្តិរបស់ខ្លួនទៀតផង ដើម្បីលាក់បាំងកុំឲ្យគេដឹងថាខ្លួនជា សាឡុត ស។ នៅទីក្រុងប៉ារីស ជួន ប្រាសិទ្ធ ដែលក្រោយមក ក្លាយជាឯកអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យប្រចាំអង្គការសហប្រជាជាតិ បានប្រាប់គេឯងថា ប៉ុល ពត កើតនៅជាយដែនខ្មែរ-វៀតណាម បានចូលរួមក្នុងចលនាតស៊ូប្រឆាំងជប៉ុន ហើយក្រោយមកទៅធ្វើការជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់ ខេត្តកំពង់ចាម។
ចំណែកនៅឆ្នាំ១៩៧៧ ឯកអគ្គរដ្ឋទូតខ្មែរក្រហម ប្រចាំក្រុងប៉េកាំង បានអះអាងថា សមមិត្ត ប៉ុល ពត បានប្រើឈ្មោះនេះតាំងពីដើមមក គឺជាឈ្មោះពិត មិនមែនជាឈ្មោះបដិវត្តន៍នោះទេ។ ចំណែកឯ សាឡុត ស វិញ បានស្លាប់ក្នុងសង្រ្គាមបាត់ទៅហើយ។
នៅក្នុងអំឡុងពេលនោះ សូម្បីតែបងប្អូន សាច់ញាតិរបស់ សាឡុត ស ក៏មិនបានដឹងដែរថា ប៉ុល ពត គឺ សាឡុត ស។ ចាប់តាំងពីពេលដែល សាឡុត ស រត់ចេញពីភ្នំពេញទៅពួននៅក្នុងព្រៃ នៅឆ្នាំ១៩៦៣ សាឡុត ស មិនដែលផ្តល់ដំណឹងដល់ក្រុមគ្រួសារនោះទេ។ នៅពេលមកដល់ក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ ក៏ សាឡុត ស មិនរវីរវល់សួរនាំរកបង ដែលធ្លាប់ចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលឲ្យខ្លួនបានរៀនសូត្រនោះដែរ។
ប៉ុល ពត មិនត្រឹមតែលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួន ដែលជាមេដឹកនាំប៉ុណ្ណោះទេ សូម្បីតែអត្តសញ្ញាណរបស់បក្សកុម្មុយនិស្តកម្ពុជាក៏ត្រូវបានលាក់បាំង មិនឲ្យគេដឹងដែរ។ ពួកខ្មែរក្រហមមិនដែលបញ្ចេញឲ្យគេដឹងទេថា បក្សកុម្មុយនិស្តកម្ពុជា គឺជាបក្សកាន់អំណាច។ ផ្ទុយទៅវិញ ពួកខ្មែរក្រហមបានប្រើឈ្មោះ “អង្គការបដិវត្តន៍” ជំនួសឲ្យបក្សកុម្មុយនិស្តកម្ពុជា។ ក្រោយមក “អង្គការបដិវត្តន៍” ត្រូវបានគេហៅដោយខ្លីថា “អង្គការ”។ ប្រជាជនកម្ពុជាឮពួកខ្មែរក្រហមប្រើពាក្យថា “អង្គការ” នេះស្ទើរតែរៀងរាល់ថ្ងៃ រហូតដល់ស៊ាំត្រចៀក តែមិនមានអ្នកណាម្នាក់ដឹងទេថា តើ “អង្គការ” នេះជាអ្វី?
តាមការពិត ការប្រើឈ្មោះសម្ងាត់ ឬឈ្មោះបដិវត្តន៍ គឺជាទម្លាប់ដែលពួកមេដឹកនាំកុម្មុយនិស្តតែងតែធ្វើតៗគ្នាមក ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសផ្សេងៗទៀត។ ដូចជា ស្តាលីន និងហូជីមិញ ជាដើម សុទ្ធសឹងតែជាឈ្មោះបដិវត្តន៍។
នៅកម្ពុជា ក្រៅពី ប៉ុល ពត មេដឹកនាំខ្មែរក្រហមផ្សេងៗទៀត ក៏ប្រើឈ្មោះបដិវត្តន៍ដែរ ដូចជា នួន ជា មានឈ្មោះដើមថា ឡុង ប៊ុនរួត អៀង សារី ប្រើឈ្មោះបដិវត្តន៍ថា មិត្តវ៉ាន់ ខៀវ សំផន ហៅ មិត្តហែម សុន សេន ហៅ មិត្តខៀវ ឈិត ជឿន ហៅ តាម៉ុក ។ល។ និង ។ល។
ពួកមេដឹកនាំខ្មែរក្រហមមានជំនឿថា ការលាក់ការណ៍សម្ងាត់ គឺជាគន្លឹះដើម្បីឲ្យបដិវត្តន៍របស់ពួកគេទទួលបានជោគជ័យ។ បើគេពិនិត្យមើលទៅលើរបៀបដឹកនាំរបស់ខ្មែរក្រហម គេអាចមើលឃើញថា មូលហេតុចម្បង ដែលនាំឲ្យមេដឹកនាំខ្មែរក្រហមចូលចិត្តលាក់ការណ៍សម្ងាត់ គឺការមិនទុកចិត្តគ្នា។ ការសង្ស័យគ្នាទៅវិញទៅមកនេះហើយ ដែលបណ្តាលឲ្យមានការកាប់សម្លាប់គ្នាឯង សូម្បីតែក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម។
ដោយសារតែ ប៉ុល ពត ចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំង មានឯកសារតិចតួចណាស់ ដែលសរសេរអំពីជីវិតរបស់ ប៉ុល ពត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “បងទីមួយប៉ុល ពត” លោក David Chandler បាន សរសេរថា នៅក្នុងចន្លោះពេលដែលខ្មែរក្រហមកាន់អំណាច ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប៉ុល ពត រស់នៅដោយមានការការពារយ៉ាងតឹងតែងពីសំណាក់កងទ័ពខ្មែរក្រហម។ ប៉ុល ពត កម្របង្ហាញមុខនៅទីសាធារណៈណាស់។ ទីលំនៅរបស់ ប៉ុល ពត នោះទៀតសោត ក៏តែងតែផ្លាស់ប្តូរជារឿយៗ។ ប៉ុន្តែជាទូទៅ ប៉ុល ពត ស្នាក់នៅក្នុងភូមិគ្រឹះមួយនៅក្បែរវិមានឯករាជ្យ។ នៅក្នុងភូមិគ្រឹះនេះ មានទឹក មានចរន្តអគ្គិសនី និងមានអ្នកបម្រើ ដូចជាអ្នកយាម អ្នកបើកឡាន និងអ្នកដាំស្ល ជាដើម។ ប៉ុល ពត ដែលតែងតែអួតអាងថាខ្លួនជាអ្នកស្អប់ខ្ពើមវណ្ណៈសក្តិភូមិ ហើយជាអ្នកមានទស្សនៈសមភាពនិយម រហូតដល់បណ្តេញប្រជាជននៅតាមទីក្រុងទាំងអស់ឲ្យទៅរស់នៅតាមទីជនបទ តែខ្លួនឯងបែរជារស់នៅទីក្រុងភ្នំពេញ មានអ្នកបម្រើឆ្វេងស្តាំ តាមរបៀបជាអភិជនទៅវិញ។
ឈឹម សាមោក ដែលធ្លាប់ធ្វើជានាយកខុទ្ទកាល័យរបស់ ប៉ុល ពត ហើយក្រោយមកត្រូវបានជាប់ឃុំនៅគុកទួលស្លែង បានឲ្យដឹងថា អ្នកបម្រើក្នុងភូមិគ្រឹះរបស់ ប៉ុល ពត ភាគច្រើនជាជនជាតិភាគតិច។ នេះប្រហែលមកពី ប៉ុល ពត មានទំនុកចិត្តលើជនជាតិភាគតិច ពេលដែលគាត់បានទៅរស់នៅក្នុងព្រៃក្នុងខេត្តរតនគិរី កាលពីចុងទសវត្សរ៍ឆ្នាំ៦០។
ឈឹម សាមោក ក៏បានឲ្យដឹងដែរថា ប៉ុល ពត ជាមនុស្សឈឺច្រើន ជាពិសេសគ្រុនចាញ់ និងជំងឺរាគរូស។ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត ឈឺធ្ងន់រហូតដល់ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្រ្តី។ នួន ជា ដែលជាអនុលេខាបក្ស និងជាប្រធានសភាជាតិ បានឡើងមកកាន់តំណែងនាយករដ្ឋមន្រ្តីជំនួស ប៉ុល ពត។ ក៏ប៉ុន្តែបីសប្តាហ៍ក្រោយមក ប៉ុល ពត បានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីវិញ។
ដោយចេះតែមានបញ្ហាសុខភាពញឹកញាប់ពេក ប៉ុល ពត ចាប់ផ្តើមសង្ស័យថា មានគេលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ។ តាមពិត ប៉ុល ពត រស់នៅក្នុងការភ័យខ្លាចជាអចិន្រ្តៃយ៍ថា មានគេចង់លបធ្វើឃាត។ រាល់ពេលដែលមានការប្រជុំបក្សម្តងៗ ប៉ុល ពត បានបញ្ជាឲ្យគេឆែកឆេរមនុស្សទាំងអស់ ដែលចូលរួមប្រជុំ។
ការរស់នៅក្នុងការសង្ស័យ និងការភ័យខ្លាចជាប្រចាំបែបនេះ បានជំរុញឲ្យ ប៉ុល ពត សម្លាប់រហូតដល់មិត្តភក្តិដ៏ជិតស្និទ្ធ ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា កាលពីនៅតស៊ូក្នុងព្រៃ។
ការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់បក្ស បានចាប់ផ្តើមធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ១៩៧៦។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត បានបញ្ជាឲ្យគេចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា លេខាបក្សប្រចាំភូមិភាគឦសាន យកទៅដាក់ឃុំនៅគុកទួលស្លែង ដោយចោទថាជាភ្នាក់ងារយួន មានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
ការចាប់ខ្លួនបែបនេះ ក៏ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេស លើមន្រ្តីខ្មែរក្រហមណាដែលមានប្រភពចេញពីបក្សប្រជាជនបដិវត្តន៍ ខ្មែរ ដែលពួក ប៉ុល ពត តែងតែចាត់ទុកថាជាអ្នកធ្វើការឲ្យពួកកុម្មុយនិស្តវៀតណាម។
នៅចុងឆ្នាំ១៩៧៨ ប៉ុល ពត ដែលជាមេដឹកនាំដ៏អាថ៌កំបាំងនោះ បានចាប់ផ្តើមបញ្ចេញមុខមាត់ជាសាធារណៈច្រើនជាងមុន ជាពិសេស នៅពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨ ប្រមាណ៣សប្តាហ៍មុនពេលរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ ប៉ុល ពត បានអនុញ្ញាតឲ្យអ្នកកាសែតអាមេរិកពីររូប គឺលោកស្រី Elizabeth Becker និងលោក Richard Dudman ចូលជួបសម្ភាស នៅក្នុងទីក្រុងភ្នំពេញ។ នេះជាលើកដំបូងបំផុត ដែល ប៉ុល ពត យល់ព្រមផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតមកពីប្រទេសមិនមែនកុម្មុយនិស្ត។ ការណ៍ដែល ប៉ុល ពត យល់ព្រមជួបជាមួយអ្នកកាសែតអាមេរិកបែបនេះបង្ហាញថា គាត់ទំនងជាកំពុងអស់សង្ឃឹមថានឹងអាចយកឈ្នះលើកងទ័ពវៀតណាម ដែលកំពុងតែវាយលុកលើកងទ័ពកម្ពុជាប្រជាធិបតេយ្យ ហើយថែមទាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកផង។ ប៉ុល ពត ប្រហែលជាសង្ឃឹមថានឹងអាចប្រើប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដើម្បីស្វែងរកជំនួយផ្នែកយោធាពីអាមេរិក មកទប់ទល់នឹងកងទ័ពវៀតណាម។
ក៏ប៉ុន្តែ វាយឺតពេលណាស់ទៅហើយ នៅពេលនោះ។ ពួកខ្មែរក្រហមមិនអាចទប់ស្កាត់ការវាយលុក ពីសំណាក់កងទ័ពវៀតណាមបានទេ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ម៉ោងប្រមាណជា៩ព្រឹក មុនពេលដែលកងទ័ពវៀតណាមវាយលុកចូលដល់ក្រុងភ្នំពេញ ប៉ុល ពត បានចាកចេញពីទីក្រុងភ្នំពេញ តាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ប្រទេសថៃ។ របបកម្ពុជាប្រជាធិបតេយ្យក៏បានដួលរលំ៕

No comments:
Post a Comment