Wednesday, October 8, 2014

" ប្រវត្តិរបស់ អៀង សារី"

អៀង សារី

                 " អៀង សារី"

            តើ អៀង សារី មានប្រវត្តិយ៉ាងណា? អៀង សារី គឺជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចេញមុខ​ចេញមាត់​ជា​សាធារណៈ​ច្រើន​ជាងគេព្រោះ​គាត់​គឺ​ជា​អ្នក​ទទួលបន្ទុក​កិច្ចការ​បរទេស។ 
                        អៀង សារី ជា​សមាជិក​គណៈ
អចិន្រ្តៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​             
ក្នុងការ​សម្រេច​កិច្ចការ​នានា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម អៀង សារី គឺជា​មនុស្ស​ស្និទ្ធ​នឹង ប៉ុល ពត ជាងគេ។

"ប្រវត្តិប៉ុល ពត"



"សាឡុត ស ហៅប៉ុល ពត"

សាឡុត ស ហៅ ប៉ុល ពត


សូមចុចទីនេះដើម្បីស្ដាប់ជាសម្លេង click Here!
       សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះប៉ុល ពត ជាអ្នកបដិវត្តកម្ពុជាចិនដែលជាអ្នកដឹកនាំនៅក្នុងរបប ខ្មែរក្រហមពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ក្នុងឆ្នាំ១៩៩៨។ ដល់ឆ្នាំ១៩៧៩គាត់បំរើការជានាយករដ្ឋ មដដដន្ត្រីនៃលិទ្ធិប្រជាធិបតេយ្យកម្ពុជា។ ប៉ុល​​ ពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។អំឡុងពេលដែលគាត់កាន់ អំណាចគាត់បានអោយមាន ការកែប្រែថ្មីនៃការធ្វើស្រែចំការ,បង្ខំអោយអ្នកទីក្រុង ទៅស្នាក់នៅនិងតាំងទីលំ នៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយនិងបានបង្ខំ អោយធ្វើការធ្ងន់ៗ, ឆ្ពោះទៅរកគោលដៅការរីកចំរើនឡើងវិញក្នុងឆ្នាំ សូន្យ ។

"ប្រវត្តិសាស្រ្តទឹកដីខ្មែរកម្ពុជាក្រោម"

           ប្រវត្តិសាស្រ្ត
                             ទឹកដីខ្មែរកម្ពុជាក្រោម
ឧកញ៉ា សឺន គុយ

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន។​​  ​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ ព្រះរាជាណាចក្រ​កម្ពុជាមាន​វិសាលភាព​ធំធេង​ណាស់​,អ្នកប្រវត្តិ សាស្ត្រសន្មតិ​ហៅថាចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ ដែលមាន​ឥទ្ធិពលនិង​ឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង ​ប្រទេស​ចម្ប៉ា (Champa)  ប្រទេស​មន​,​ប្រទេស​ជ្វា។​ល​។​
១.ប្រវត្តិ
ការ​ដែល​មាន​ឈ្មោះថា ​កម្ពុជា​លិច​ទឹក ​ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​កម្ពុជា​កណ្ដាល​នេះ​ទេ​​ដែល​ជា​ដែនដី​ គោក។ ចំណែក​ដែនដី​ប៉ែក​ខាងកើត (កម្ពុជា​ក្រោម​សព្វថ្ងៃមានផ្ទៃក្រឡាទំហំ ៦៧.៧០០​គីឡូ​ម៉ែត្រ​ក្រឡាដោយ​រាប់​ទាំង​កោះ​ត្រល់ និង​កោះ​ត្រឡាច) នៅ​ជា​ប្រជុំ​កោះ​នៅឡើយ​។

"ប្រសាទអង្គរវត្ត"

 "ប្រសាទអង្គរវត្ត"


អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញ
 រន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាង ប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទ​កណ្តាល​មាន​​​​ប្រវែង​២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ 

ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់អង្គ​ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។
  • ប្រាសាទអង្គរវត្តស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេ
អំពីឈ្មោះប្រាសាទ
ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្តជាទីដែលមាន​ព្រះសង្ឃគង់នៅ ។

“ការគ្រប់គ្រងរដ្ឋសម័យអង្គរ”



“ការគ្រប់គ្រងរដ្ឋសម័យអង្គរ”
ជំពូកទី១
ការគ្រប់គ្រង
១.​ អំណាចព្រះរាជា
   ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញពីអាទិទេព។  ព្រះអង្គមាន​អំណាចលើដីធ្លីទាំងអស់ៈការលក់ការប្ដូរឬការធ្វើអំណោយដីត្រូវតែមានសេចក្ដីយល់​ព្រមពីព្រះ អង្គទើបបាន។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ៈព្រះអង្គជាអ្នកធ្វើច្បាប់​​ជាអ្នកជ្រើសរើស មន្ត្រីជាន់ខ្ពស់ជាអគ្គបញ្ញាការនៃកងទ័ពជាអ្នកកាន់កាប់នយោបាយក្រៅ​ប្រទេស(ពួករាជទូត បរទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ)ជាអ្នកកាត់ក្ដីសេចក្ដី(ប្រសិន​បើរាស្ត្រណាចង់) ជាមេសាស នា(តែងតាំងពួកបព្វជិតជាន់ខ្ពស់និងធ្វើជាអធិបតីក្នុងពិធីសា​សនាផ្សេងៗ)ជាអ្នកការពារប្រទេស មិនអោយសត្រូវយាយីពីខាងក្រៅនិងរាប់រងអោយមាន​សន្តិភាពនៅខាងក្នុង។